សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រាក់រង្វាន់​ជូន​វីរៈនារី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ផ្តល់​រង្វាន់ និង​គ្រឿង​ឥស្សរិយ យស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន​កីឡាការិនី កែ ឡេង ជា​ជម្រើសជាតិ​ប្រភេទ​កីឡា​ប៉េតង់ ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​ជើងឯក​កីឡា​ប៉េតង់​នារី​ពិភពលោក​លើក​ទី ១៤ នៅ ម៉ុង​តូប​ង់ សាធារណ រដ្ឋ​បារាំង នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ពី​ធី សំណេះសំណាល​នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា មាន​វិរៈនារី​ថ្មី​មួយទៀត​ហើយ គឺ​អ្នកស្រី កែ ឡេង បាន​ទទួល​មេដាយមាស​ក្នុង​ការប្រកួត​ជើងឯក​កីឡា​ប៉េតង់​នារី ពិភពលោក​លើក​ទី​១៤ នៅ ម៉ុង​តូប​ង់ សាធារណរដ្ឋ​បារាំង ។

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លៃ​ង​នូវ​ការកោតសរសើរ​ចំពោះ​កីឡា​ការិនី កែ ឡេង ដែល​បាន​ខិតខំ​អស់ ពី​កម្លាំងកាយ​ចិត្ត​ដណ្តើមបាន​មេដាយ​ពិភពលោក និង មេដាយ​ទ្វិបអាស៊ី ព្រមទាំង​មេដាយ អាស៊ាន មក​ជូន​ជាតិ ដែល​នេះ​គឺជា​មោទនភាព​សម្រាប់​ជាតិ​យើង​ផង​សម្រាប់​ខ្លួន​យើង​ម្នាក់ៗ​ផង ។ សម្តេច​បាន​កោតសរសើ​រ​បាន​កោត សរសើរ​យ៉ាងខ្លាំង​ចំពោះ​កីឡា​ការិនី កែ ឡេង ដែល​បាន​ដណ្តើម​មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​នូវ​កិត្តិយស ប្រកប ដោយ​មោទនភាព​ព្រោះ​អ្នកស្រី បាន​ទទួល​មេដាយ​សរុប​ចំនួន ៣៧ ហើយ ដែល​ក្នុងនោះ​មាន​មេដាយមាស ១៦ ,​មេដាយប្រាក់ ១០ និង មេដាយសំរិទ្ធ ១១  ។ ដូចនេះ​វា​សក្តិសម​ណាស់​ចំពោះ​ការប្រគល់​កិត្តិយស​ជា​វីរៈ​នារី នៅ ពេលនេះ ។​

នៅក្នុង​ឱកាស​នោះ សម្តេច​ប្រុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បំពាក់​ជូន​កីឡាការិនី កែ ឡេង នូវ​គ្រឿង​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ អម​ជាមួយ​ទឹកប្រាក់​រង្វាន់​បន្ថែម​មេដាយមាស​ពិភពលោក​ចំនួន ៤០​លាន​រៀល (​បន្ថែម​លើ​ទឹកប្រាក់​ចំនួន ៨០ លាន​រៀល​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ​អាន​បាន​ប្រគល់ជូន​រួចហើយ​) និង​ប្រាក់រង្វាន់​មេដាយមាស​អាស៊ាន សរុប​ទឹកប្រាក់​ចំនួន ១៤៤​លាន​រៀល បន្ថែម​លើ​ទឹកប្រាក់​ផ្ទាល់​របស់ សម្តេច ចំនួន ១​ម៉ឺន​ដុល្លារ​បន្ថែមទៀត​។ ជា​ការលើកទឹកចិត្ត​សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​ក្រសួង​ការពារជាតិ តម្លើង​ឋានន្តរសក្តិ​ជូន​អ្នកស្រី កែ ឡេង ដែល​ជា​អនុ សេនីយ​ទោ​កងទ័ព ទៅ​ជា​អនុ​សេនិយ​ឯក ផងដែរ ។  ហើយ សម្តេច​តេជោ បាន​សន្យា​ថា​សម្រាប់​អ្នក​បាន​មេដាយ មាស​អាស៊ី​ក្នុង​ជួយ​កងទ័ព​ត្រូវបាន​តម្លើង​មួយ​សក្តិ​ជូន​គ្រប់ កីឡា​ទាំងអស់ ។​

​សម្តេច​តេជោ​បាន​បន្តថា ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​តាំង​ដើម​មកដល់ពេលនេះ​មិន​ដែល​ទទួលបាន​មេ ដាយ​មាស អាស៊ី និង មេដាយមាស​ពិភពលោក នោះ​ទេ​ដូចនេះ​វា​ជា​កិត្តិយស​ណាស់​សម្រាប់​កម្ពុ​ជា​នៅក្នុង​សម័យ តេ​ជោ ដែល​បាន​ដណ្តើម​កិត្តិយស​ជូន​ជាតិ និង មាតុភូមិ ។ សម្តេច​តេជោ បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការិ នី​ទាំងអស់​អោយ​ខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀត​ដើម្បី​ដណ្តើម​កិត្តិយស​ជូន ជាតិ និង មាតុភូមិ ព្រោះ​កីឡា​មិន​កំណត់ ថា​ប្រទេស​តូច ឬ ប្រទេស​ធំំ ប្រជាជន​តិច ឬ ច្រើន​នោះ​ទេ បញ្ហា​សំខាន់​នោះ​គឺ​ការហ្វឹកហាត់ ការ​មាន​វិន័យ ដែល យើង​ត្រូវ​ខិតខំ​បន្ត ។ សម្តេច​តេ​ជោបាន​ស្នើ​ឲ្យ​គ្រប់​សហព័ន្ធ​ទាំងអស់​ត្រូវ​ពង្រឹង​កីឡា របស់​ខ្លួន​ដើម្បី​ទទួល​បានជោ គ​ជ័យ​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ ២០២៣  ដោយ​សម្តេច​ជម្រុញ​ឲ្យមាន​ការលើក​ទឹកចិត្ត យុវជន​ឲ្យ ចូល​លេង​កីឡា​តាមរយៈ​ការ​បំផុស​ឲ្យមាន​ការប្រកួត​កីឡា​ច្រើន​ប្រភេទ​នៅតាម ភូមិភាគ​ទូទាំងប្រទេស​និង​តាម​សាលា ។ សម្តេច​តេជោក៏បាន​សន្យា​ផងដែ​រថា​ប្រសិន​ជា​មាន កីឡាក​រណា​ម្នាក់​ទទួលបាន មេដាយមាស​អាស៊ី និង ពិភពលោក សម្តេច​និង​មក​ចាំ​ទទួល​ស្វាគមន៍​នៅ​វិមាន​សន្តិភាព ។​

បន្ទាប់ពី​ពិធី​បំពាក់​មេដាយ និង ជូន​រង្វាន់​ដល់​កីឡា​ការិនី កែ ឡេង រួច​មក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជូន​ដំណើរ​អ្នកស្រី កែ ឡេង ឡើង​លើ​រថយន្ត​និង​ដង្ហែ​ល​ចេញពី​វិមាន​សន្តិភាព​ឆ្ពោះទៅ​កាន់​វិមានឯករាជ្យ ហើយ​បន្ដ​ទៅ​សួរ​ច្បារ​សម្ដេច​តេជោ ហ៊ុន សែន មុន​ពេល​បន្ត​ដង្ហែ​ទៅ​បញ្ចប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ ៕
 

he_hunsen_ke_leng

Filed in: កីឡា

Recent Posts

Proudly designed by Theme Junkie.